

Phnom Penh International University សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ



(៨៥៥) ២៣ ៩៩៩ ៩០៧
(៨៥៥) ២៣ ៩៩៩ ៩០៨



អគារលេខ៣៦, ផ្លូវលេខ១៦៩, សង្កាត់វាលវង់, ខណ្ឌ៧មករា, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា



សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (ស.ភ.ព.អ) បានចាប់បដិសន្ធិនាឆ្នាំ២០០២ ជា “សាកលវិទ្យាល័យអាស៊ាន” ក្រោមការផ្តួចផ្តើមរបស់សាកលវិទ្យាធិការ លោកស្រី ទេព កូលាប ដែលជាបញ្ញវន្តខ្មែរមួយរូបប្រកបដោយស្មារតី ឆន្ទៈ និង ឧត្តមគតិខ្ពង់ខ្ពស់ និងមោះមុត សម្រាប់វិស័យឧត្តមសិក្សា របស់កុលបុត្រ កុលធីតាកម្ពុជាជំនាន់ក្រោយ។ លោកស្រីសាកលវិទ្យាធិការ បានបូជាទាំងកម្លាំងកាយ ចិត្ត កិត្តិយស និងទ្រព្យធនផ្ទាល់ខ្លួន ដើម្បីកសាង និង ពង្រីកសាកលវិទ្យាល័យ ចាប់តាំងពីមាននិស្សិតត្រឹមតែ ១០៥០នាក់ រហូតដល់ ៧០០០នាក់ និងពីជួលមូលដ្ឋានរូបវន្តរហូតដល់កសាងបានហេដ្ឋារចនាសម័្ពន្ធរូបវន្តដែលប្រកបដោយផាសុកភាព មានបរិដ្ឋានល្អសម្រាប់ការសិក្សារបស់និស្សិត។
សាកលវិទ្យាល័យបានប្តូរឈ្មោះមកជា “សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ -ស.ភ.ព.អ” (Phnom Penh International University - PPIU) នៅឆ្នាំ២០០៦ តាមអនុក្រឹត្យលេខ ១១១ អនក្រ. បក ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០០៦ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំយុវជន និងកីឡា។
១- មហាវិទ្យាល័យពាណិជ្ជសាស្ត្រ និងទេសចរណ៍ បណ្តុះ បណ្តាលថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ
• ជំនាញគ្រប់គ្រង
• ជំនាញគណនេយ្យ
• ជំនាញគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍
• ជំនាញគ្រប់គ្រងការដឹកជញ្ជូន
• ជំនាញទីផ្សារ
២- មហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ច បណ្តុះ បណ្តាលថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ
• ជំនាញអភិវឌ្ឍសេដ្ឋកិច្ច
• ជំនាញហិរញ្ញវត្ថុ និងធនាគារ
• ជំនាញរដ្ឋបាលសាធារណៈ
• ជំនាញច្បាប់
• ជំនាញទំនាក់ទំនងអន្តរជាតិ
៣- មហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ បណ្តុះ បណ្តាលថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ
• ភាសាអង់គ្លេសអប់រំ
• ភាសាអង់គ្លេសពាណិជ្ជកម្ម
៤- មហាវិទ្យាល័យវិទ្យាសាស្ត្រ និងព័ត៌មានវិទ្យា បណ្តុះ បណ្តាលថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ
• គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា
• វិទ្យាសាស្ត្រកុំព្យូទ័រ
• វិស្វកម្មទូរគមនាគមន៍
