

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបើកដំណើរការដំបូងមានឈ្មោះជាសាកលវិទ្យាល័យភូមិន្ទខ្មែរនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ១៩៦០ ដោយមានវិទ្យាស្ថានជាតិសិក្សាផ្នែកយុត្តិធម៌និងសេដ្ឋកិច្ច សាលាភូមិន្ទវេជ្ជសាស្ត្រ សាលាពាណិជ្ជកម្មជាតិ វិទ្យាស្ថានជាតិគរុកោសល្យ មហាវិទ្យាល័យនៃអក្សរនិងវិទ្យាសាស្ត្រមនុស្ស និងមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ភាសាដែលប្រើប្រាស់ក្នុងកំឡុងពេលនោះគឺភាសាបារាំង។
១ មហាវិទ្យាល័យវិទ្យាសាស្រ្ត
-
ជីវវិទ្យា
-
គីមី
-
ព័ត៌មានវិទ្យា
-
បរិស្ថាន
-
គណិតវិទ្យា
-
រូបវិទ្យា.........................

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (អាយ ធី ស៊ី) ជាវិទ្យាស្ថានឧត្តមសិក្សាកម្ពុជាមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៤ និងគាំទ្រដោយកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអតីតសហភាពសូវៀត។ សមាជិកប្រតិបត្តិជាង ១០០០០ នាក់បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ បច្ចុប្បន្នពួកគេកំពុងធ្វើការយ៉ាងខ្លាំងលើការអភិវឌ្ឍហេដ្ឋារច នាសម្ព័ន្ធសេដ្ឋកិច្ចនិងសង្គមនៃប្រទេសកម្ពុជា។

វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ
វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ (ខេអាយធី) គឺជាស្ថាប័នឯកជនសម្រាប់ការអប់រំជាន់ខ្ពស់ដែលមានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិគិរីរម្យនៃប្រទេសកម្ពុជាដែលបង្កើតឡើងដោយលោក Takeshi Izuka ។ វិទ្យាស្ថាននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ហើយបានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅក្នុងខែតុលាឆ្នាំ ២០១៤។ វិទ្យាស្ថាននេះគឺជាផ្នែកមួយនៃក្រុមហ៊ុន A2A Town Co, Ltd. ដែលផ្តោតលើការអភិវឌ្ឍនៃសមភាគីអាស៊ីអាគ្នេយ៍ក្លាយទៅជា Silicon Valley។

សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (ស.ភ.ព.អ) បានចាប់បដិសន្ធិនាឆ្នាំ២០០២ ជា “សាកលវិទ្យាល័យអាស៊ាន” ក្រោមការផ្តួចផ្តើមរបស់សាកលវិទ្យាធិការ លោកស្រី ទេព កូលាប ដែលជាបញ្ញវន្តខ្មែរមួយរូបប្រកបដោយស្មារតី ឆន្ទៈ និង ឧត្តមគតិខ្ពង់ខ្ពស់ និងមោះមុត សម្រាប់វិស័យឧត្តមសិក្សា របស់កុលបុត្រ កុលធីតាកម្ពុជាជំនាន់ក្រោយ។ លោកស្រីសាកលវិទ្យាធិការ បានបូជាទាំងកម្លាំងកាយ ចិត្ត កិត្តិយស និងទ្រព្យធនផ្ទាល់ខ្លួន ដើម្បីកសាង និង ពង្រីកសាកលវិទ្យាល័យ ចាប់តាំងពីមាននិស្សិតត្រឹមតែ ១០៥០នាក់ រហូតដល់ ៧០០០នាក់ និងពីជួលមូលដ្ឋានរូបវន្តរហូតដល់កសាងបានហេដ្ឋារចនាសម័្ពន្ធរូបវន្តដែលប្រកបដោយផាសុកភាព មានបរិដ្ឋានល្អសម្រាប់ការសិក្សារបស់និស្សិត។

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៦ ដើម្បីបណ្ដុះបណ្ដាល វេជ្ជសាស្រ្តទំនើប យោងតាម យោងក្រឹត្យ លេខ ១០៣ សន ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ១៩៤៦ ដោយមានឈ្មោះថា "សាលាមន្រ្តីសុខាភិបាល" ។ សព្វថ្ងៃ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានមហាវិទ្យាល័យចំនួន៣ គឺ ៖ មហាវិទ្យាល័យវេជ្ជសាស្រ្ត មហាវិទ្យាល័យឱសថសាស្រ្ត មហាវិទ្យាល័យទន្តសាស្រ្ត សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និង ផ្នែកសុខភាពសាធារណៈ។