C Programming Language
- Lin Na
- Feb 24, 2021
- 1 min read
Updated: Feb 25, 2021

១. ប្រវត្តិនៃភាសាកម្មវិធី C
C គឺជាភាសាកម្មវិធីមួយដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ និងត្រូវបានគេចាត់ទុកថាជាភាសាមូលដ្ឋានមួយនៃភាសាកម្មវិធីផ្សេងៗទៀត ដូចជា C ++, C #, Java ។ ល។ ភាសាកម្មវិធី C ត្រូវបានបង្កើតឡើងដោយលោក Dennis Ritchie ក្នុងឆ្នាំ ១៩៧២ នៅសហរដ្ឋអាមេរិក។ អ្នកប្រើប្រាស់អាចប្រើវាដើម្បីបង្កើតកម្មវិធីប្រព័ន្ធប្រតិបត្តិការដោយគ្មានការព្រួយបារម្ភពីឧបករណ៍អេឡិចត្រូនិចរបស់ពួកគេ។
២. ការសរសេរកម្មវិធីក្នុងភាសា C
វាក្យសម្ព័ន្ធនៃកម្មវិធីជាភាសា C៖
#Header file
[Gobal declaration]
main(){
[Local declaration]
...
Statements;
}
_Header file៖ គឺជាបណ្ណាល័យដែលមានមុខងារ( Function ) ជាច្រើនដែលត្រូវបានសរសេរដោយអ្នកអភិវឌ្ឍន៍កម្មវិធីផ្សេងទៀតពីមុនមក។
_ Global declaration៖ ផ្ទុកនូវអថេរដែលប្រកាសជាសាធារណៈ។វាអាចរក្សាទុកទិន្នន័យដែលអាចប្រើប្រាស់បានសម្រាប់កម្មវិធីទាំងមូល។
_ Local declaration៖ ផ្ទុកនូវអថេរដែលអាចរក្សាទុកទិន្នន័យនិងប្រើបានតែនៅក្នុងមុខងារ( Functions ) ដែលអ្នកប្រើប្រាស់បានប្រកាសវាប៉ុណ្ណោះ។
_main () {}៖ គឺជាមុខងារ ( Function ) គោលសំខាន់ដែលជាចំណុចចាប់ផ្តើមនៃរាល់កម្មវិធីទាំងអស់នៅក្នុងភាសា C ។
_ Statements៖ អាចជាសំណុំនៃពាក្យបញ្ជាមួយឬច្រើនដែលផ្តល់ការណែនាំដល់កុំព្យួទ័រអោយអនុវត្តសកម្មភាពជាក់លាក់ណាមួយ។
ឧទាហរណ៍ៈ
#include<stdio.h>
void main(){
printf(“Hello World”);
}
_ #include<stdio.h>៖ គឺជាបណ្ណាល័យដែលផ្ទុកមុខងារបញ្ចូលនិងបញ្ចេញលក្ខណៈស្តង់ដារ ( Standard Input and Output ) ដែលមានផ្ទុកមុខងារ printf ()។
_ void main () {}៖ គឺជាមុខងារ ( Function ) សំខាន់បំផុតដែលមានផ្ទុកពាក្យបញ្ជាសម្រាប់ រៀបចំអោយកុំព្យូទ័រប្រតិបត្តិការសកម្មភាពណាមួយ និងគ្មានតម្លៃត្រឡប់។
_printf ()៖គឺជាមុខងារ( Function )Output ដែលបង្ហាញទិន្នន័យនៅលើកុងសូល ( Console )។
Comments