Computer Fundamentals!
- Lin Na
- Feb 24, 2021
- 1 min read
Updated: Feb 25, 2021

I. សេចក្ដីផ្ដើម
កុំព្យូទ័រត្រូវបានប្រើប្រាស់ក្នុងកន្លែងជាច្រើនដូចជាសាលារៀន មន្ទីរពេទ្យ និង ភោជនីយដ្ឋានជាដើម។ វាបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាផ្សេងៗនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
១. និយមន័យនៃកុំព្យូទ័រ
កុំព្យូទ័រគឺជាឧបករណ៍អេឡិចត្រូនិចដែលដំណើរការដោយស្វ័យប្រវត្តិ។ វាទទួលយកទិន្នន័យ( raw data )ហើយរក្សាទុកក្នុងគោលបំណងបង្កើតនូវលទ្ធផល( output )។ វាអនុវត្តតាមសំណុំនៃសេចក្ដីណែនាំហើយ ដោះស្រាយបញ្ហាផ្នែកនព្វន្ធនិងតក្កដើម្បីបង្កើតសំណុំនៃ លទ្ធផល( output ) ទៅតាមពាក្យបញ្ជារបស់អ្នកប្រើប្រាស់។
២. ប្រភេទនៃកុំព្យូទ័រ
កុំព្យូទ័រត្រូវបានបែងចែកជា ៥ ប្រភេទដោយផ្អែកទៅលើមុខងារនិងទំហំខុសៗគ្នារបស់វា ៖
១. កុំព្យូទ័រខ្នាតតូច / កុំព្យូទ័រផ្ទាល់ខ្លួន Microcomputer/Personal Computer( PC )៖ គឺជាកុំព្យូទ័រដែលអនុញ្ញាតឱ្យមានអ្នកប្រើប្រាស់តែម្នាក់ដោយសារតែទំហំផ្ទុកតិចនិងល្បឿនយឺតរបស់វា។ ឧបករណ៍ជាច្រើនត្រូវបានចាត់ទុកជាប្រភេទកុំព្យូទ័រខ្នាតតូចដែលរួមមាន កុំព្យូទ័រលើតុ( Desktop Computer ), កុំព្យូទ័រយួរដៃ( Laptop ), Personal Digital Assistant ( PDA ) និងស្មាតហ្វូន( Smartphone ) ។ មុខងាររបស់វាអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធើណេត ស្ដាប់បទចម្រៀង និងប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ។ល។
២. Workstation៖ សម្រាប់ការប្រើប្រាស់ដោយមនុស្សម្នាក់ក្នុងពេលតែមួយ។
ប្រព័ន្ធប្រតិបត្តិការរបស់វាមានលក្ខណៈខ្ពស់និងពិសេសជាងកុំព្យូទ័រខ្នាតតូចលើផ្នែកដំណើរការកម្មវិធី ក្រាហ្វិក ទំហំនៃការផ្ទុកព័ត៌មាន និងប្រតិបត្តិការពហុការងារ។ វាត្រូវបានគេប្រើប្រាស់សម្រាប់មុខងារដូចជាការអភិវឌ្ឍកម្មវិធី និងការរចនាវិស្វកម្មផ្សេងៗ។
៣. Minicomputer៖ គឺជាកុំព្យូទ័រធុនមធ្យមមួយសម្រាប់ការប្រើប្រាស់ច្រើននាក់ក្នុងពេលតែមួយ។ វាត្រូវបានគេប្រើនៅក្នុងក្រុមហ៊ុនខ្នាតតូចនិងមធ្យមនិងនៅតាមអគារពាណិជ្ជកម្មផ្សេងៗទាក់ទងនឹងវិស័យឧស្សាហកម្ម សាលារៀន និងការរចនាបថ។
៤. កុំព្យូទ័រ Mainframe៖ ត្រូវបានរចនាឡើងដើម្បីគាំទ្រដល់អ្នកប្រើប្រាស់ជាច្រើននាក់ក្នុងពេលតែមួយ។ ក្រុមហ៊ុននិងអង្គការធំៗប្រើប្រាស់វាសម្រាប់កម្មវិធីសំខាន់ៗដោយជាការរក្សាទុកនិងប្រតិបត្តិការទិន្នន័យរបស់ពួកគេ។ ជាមួយនឹងសមត្ថភាពដ៏ធំធេងរបស់វា កុំព្យូរទ័រ Mainframe មានទំហំធំជាងនិងមានថាមពលខ្លាំងជាងកុំព្យូទ័រដទៃទៀតដូចជា Workstation, Minicomputer និងMicrocomputer។
៥. Supercomputer៖ មានប្រព័ន្ធប្រតិបត្តិការខ្ពស់ ព្រោះវាលឿនជាងគេ និងជាប្រភេទដែលមានឥទ្ធិពលបំផុតក្នុងចំណោមប្រភេទទាំងអស់។ដោយសារតែសមត្ថភាពផ្ទុកដ៏ធំនិងមានល្បឿនលឿនដ៏មហិមារវាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់អនុវត្តកម្មវិធីដែលទាក់ទងនៅក្នុងវិស័យវិទ្យាសាស្ត្រកុំព្យូទ័រ វិស្វកម្ម និងការស្រាវជ្រាវអវកាស ។ល។
Comments